ក្រុមហ៊ុន​ និង​សហគ្រាស​ឯកជន​បារាំង​ជាង​៣០០​ នឹង​មក​វិនិយោគ​នៅ​កម្ពុជា

46

ភ្នំពេញ ៖ ក្នុងពេល ឆាប់ៗ ខាងមុខនេះ ក្រុមហ៊ុន និង សហគ្រាស ឯកជន បារាំង ជាង ៣០០ នឹង មក ធ្វើការ វិនិយោគ នៅ ប្រទេស កម្ពុជា តាមរយៈ មូលនិធិ FPI (Fondation Prospective Innovation) នៃ ប្រទេស បារាំង ។
ឯកឧត្តម ប៉ាន សូរ ស័ក្តិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម ថ្លែង ក្នុង ទំព័រ ហ្វេ ស ក្រសួងពាណិជ្ជកម្ម បាន ឲ្យ ដឹងថា ក្នុង ជួបពិភាក្សា ជាមួយ លោក Jean-Pierre RAFFARIN ប្រធាន មូលនិធិ FPI (Fondation Prospective Innovation) ដែល ជា អតីត នាយករដ្ឋមន្ត្រី បារាំង និង ជា សមាជិកសភា កិត្តិយស នៃ ប្រទេស បារាំង គឺ ក្រុមហ៊ុន និង សហគ្រាស បារាំង នឹង មក កម្ពុជា ដើម្បី បើក ក្រុមហ៊ុន និង វិនិយោគ លើ វិស័យ កាត់ដេរ សំលៀកបំពាក់ និង វាយនភណ្ឌ វិស័យ កសិកម្ម និង វិស័យ ទេសចរណ៍ នៅ កម្ពុជា ។
ឯក ឩ ត្ត ម រដ្ឋមន្ត្រី បន្តថា ក្រោម ការដឹកនាំ ដ៏ ឈ្លាសវៃ ប្រកបដោយ គតិបណ្ឌិត និង ប្រាកដនិយម របស់ សម្តេច តេ ជោ ហ៊ុន សែន អាច រក្សា បាន នូវ កំណើន សេដ្ឋកិច្ច ជា មធ្យម ៧% ក្នុង មួយ ឆ្នាំ ក្នុង រយៈពេល ១០ ឆ្នាំ កន្លងទៅ ហើយ រាជរដ្ឋាភិបាល កម្ពុជា បាន នឹងកំពុង បន្ត អនុវត្ត យុទ្ធសាស្ត្រ ចតុកោណ ដំណាក់ កាល ទី ៣ សំដៅ បង្ក បរិយាកាស ធុរកិច្ច ដ៏ ល្អប្រសើរ ប្រែក្លាយ កម្ពុជា ឱ្យទៅ ជា គោលដៅ ដ៏ ទាក់ទាញ មួយ សម្រាប់ វិនិយោគ និង ធ្វើ ធុរកិច្ច ។
ឯកឧត្តម រដ្ឋមន្ត្រី ក៏បាន ស្នើ ដល់ ភាគី បារាំង ឱ្យ បន្ត កិច្ច សហប្រតិបត្តិការ ល្អ ជាមួយ កម្ពុជា ជាពិសេស បាន ជំរុញ ភាគី បារាំង ឱ្យ មកធ្វើ ការវិនិយោគ បន្ថែមទៀត នៅ កម្ពុជា ទៅលើ វិស័យ កាត់ដេរ សំលៀក បំពាក់ វាយនភណ្ឌ ស្បែកជើង ផលិតផល កសិកម្ម និង ផលិតផល សក្តានុពល ជាច្រើន ទៀត ។
សម្រាប់ លោក Jean-Pierre RAFFARIN បាន ឲ្យ ដឹងថា តាមរយៈ មូល នី ធី FPI (Fondation Prospective Innovation) នៃ ប្រទេស បារាំង លោក Jean-Pierre RAFFARIN នឹង ប្រមែប្រមូល ក្រុមហ៊ុន និង សហគ្រាស ឯកជន បារាំង ប្រមាណ ជាង ៣០០ មក សិក្សា ពី លទ្ធភាព វិនិយោគ និង ធ្វើការ វិនិយោគ នៅ ប្រទេស កម្ពុជា ក្នុង ពេល ឆាប់ៗ ខាងមុខនេះ ។
លោក បាន បញ្ជាក់ទៀតថា ការវិនិយោគ ដែល នឹង កើតឡើង យ៉ាង ពិត ប្រាកដ ខាងមុខនេះ នឹង ជួយ ឱ្យ ការនាំចេញ របស់ កម្ពុជា ទៅកាន់ សហគមន៍ អឺរ៉ុប មានការ កើន ឡើង បន្ថែមទៀត ជាពិសេស ការ បញ្ជា ទិញ ផលិតផល សំលៀកបំពាក់ វាយនភណ្ឌ និង ផលិតផល កសិកម្ម រប ស់ កម្ពុជា ពី សហគមន៍ អឺរ៉ុប ៕

Loading...