ទឹកកក​នៅ​ទ្វីប​អង់​តាក់​ទិច​ ​បាន​រលាយ​ដល់​កម្រិត​មិនធ្លាប់​មាន​!

30

ទ្វីប​អង់​តាក់​ទិច ៖ ​ទឹកកក​នៅ​ទ្វីប​អង់​តាក់​ទិច​បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​ ក្នុងឆ្នាំនេះ​ ប៉ុន្តែ​អ្នក​ជំនាញ​មិនទាន់​អាច​បញ្ជាក់​ច្បាស់លាស់​ថា​ ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ​។ អ្នក​ជំនាញ​ឧតុនិយម​និង​អ្នកវិទ្យាសាស្ត្រ​ជាង ៦០ នាក់​មកពី​ជុំវិញ​ពិភពលោក​កំពុង​រៀបចំ​កិច្ចប្រជុំ​រយៈពេល​មួយ​សប្តាហ៍​ ដើម្បី​យល់​ពី​ការផ្លាស់ប្តូរ​ទឹកកក​សមុទ្រ​នៅលើ​ទ្វីប​ទឹកកក​។

សូម​រំលឹកថា កម្រិត​គ្របដណ្តប់​នៃ​ទឹកកក​បាន​ថយ​ចុះមក​នៅត្រឹមតែ​ជាង​២​គីឡូម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ​កាលពី​ខែមីនា​ ហើយ​វា​ជា​ចំនួន​ថយ​ចុះ​គួរឱ្យកត់សំគាល់​បំផុត​មួយ​តាំងពី​ឆ្នាំ​១៩៧៩​មក​ ខណៈដែល​កាលពី​៣​ឆ្នាំមុន​កម្រិត​គ្រប​ដណ្តប់​មាន​រហូតដល់​ជាង​២០​គូ​ឡូ​ម៉ែត្រ​ការ៉ែ។

អ្នកជំនាញការ​ស្រាវជ្រាវ​នៅ​ទ្វីប​អង់​តា​ក់ទិច​ បានលើកឡើង​ពី​មូល​ហេតុដែល​ធ្វើឱ្យ​ទឹកកក​នៅ​តំបន់​បូល​រលាយ​គឺ​ដោយសារតែ​កម្រិត​កំដៅ​ បាន​កើនឡើង​ដែល​ធ្វើឱ្យ​កម្រិត​នៃ​ការ​រលាយ​បាន​កើន​ឡើង​ដំណាលគ្នា​ដែរ ​ប៉ុន្តែ​ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​ទ្វីប​អង់​តាក​មិនទាន់​ហ៊ាន​បញ្ជាក់ថា​ ការ​រលាយ​ទឹកកក​នៅ​តំបន់​អង់​តាក់​ទិច​នេះ​ដោយសារតែ​មូលហេតុ​ការប្រែប្រួល​អាកាសធាតុ ឬក៏​យ៉ាងណា​នោះទេ​៕

Loading...