សម្តេច​តេ​ជោ ​អំពាវនាវ​ដល់​ម្ចាស់​ក្រុមហ៊ុន​ទាំងអស់​ ឱ្យ​ស្ត្រី​ឥស្លាម​ស្លៀកពាក់​តាម​ប្រពៃណី​ឥស្លាម​ក្នុង​ពេល​បំរើ​ការងារ

28

ភ្នំពេញ ៖ សម្ដេច​អគ្គមហា​សេនា​បតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី ២៧ ខែ កញ្ញា​នេះ ​បាន​អំពាវនាវ​ទៅកាន់​ម្ចាស់​ក្រុមហ៊ុន រោងចក្រ ​សហគ្រាស ​និង​វិស័យ​ផ្សេងៗ​ទៀត​ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ​អនុញ្ញាត ឱ្យ​ស្ត្រី​ឥស្លាម​បាន​ចូល​ធ្វើការ​ដោយ​ស្លៀកពាក់​ឯកសណ្ឋាន​តាម​ប្រពៃណី។​

​ប្រសាសន៍​អំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ខាងលើនេះ​ បានធ្វើ​ឡើង​ខណៈ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ កម្មករ​និយោជិក ជាង​១​ម៉ឺន​ មកពី​រោងចក្រ​សហគ្រាស ១៧ នៅ​ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ បន្ទាប់ពី​សម្តេច​បាន​ទទួល​ព័ត៌មាន​ពី​ស្ត្រី​ឥស្លាម ដែល​ជួប​ការ​លំបាក​ក្នុង​ការរក​ការងារ​ធ្វើ ដោយសារតែ ក្រុមហ៊ុន​មិន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​សំលៀកបំពាក់​ឥស្លាម​ធ្វើ​ការងារ ។

Loading...

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ទុកថា​នេះ​ជា​ការ​ចូលរួម​យ៉ាង​សំខាន់​ក្នុង​ការ​គោរព​សិទ្ធ​សាសនា​ដល់​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម​។​ជាមួយគ្នានេះ ​សម្តេច​តេ​ជោ ​ក៏​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ឈប់​ប្រើ​ពាក្យ​ថា ឥស្លាម​ជ្រុលនិយម​ព្រោះថា ​ជា​ការ​បង្ហាញ​ភាព​រើសអើង​៕

Loading...