៥សន្លឹក របស់ ហង្ស ម៉ារីនី ក្នុងឈុតកូនក្រមុំ ពិតជាស្រស់ស្អាតមិនធម្មតា !

27

(ភ្នំពេញ)៖ តារាសម្តែងស្រីញញឹមស្រស់ រាងតូចច្រឡឹង កញ្ញា ហង្ស ម៉ារីនី ក្រៅពីមានសកម្មភាពលើការងារមនុស្សធម៌ និងសម្ដែងរឿងនោះ ថ្មីៗនេះឃើញថា នាងកំពុងតែមានការមមាញឹកក្នុងការថតស្ពតពាណិជ្ជកម្មឲ្យសំអាងការជាដើម។ អ្វីដែលពិសេសនោះ ឃើញថា តារាស្រីរូបនេះ បានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ជាច្រើនតាមរយៈការគ្រងឈុតកូនក្រមុំដោយមើលមួយភ្លែត សឹងមិនស្គាល់។

ក្នុងសម្លៀកបំពាក់ របស់នារីខ្មែរនេះដែរ នាងបានបង្ហោះរូបភាព ជាច្រើនសន្លឹក និងទទួលបានការសរសើរពីមិត្តៗ ទស្សនិកជនជាច្រើន។ ដោយក្នុងនោះ នាងថតឲ្យសំអាងការ មករា ពេញចិត្ត, ថតដោយ : មៀរើ, ស្លៀកដោយ : កូនចេក និង Model : ហង្ស ម៉ារីនី ផ្ទាល់តែម្ដង។

សូមបញ្ជាក់ថា តារាសម្ដែង កញ្ញា ហង្ស ម៉ារិនី មួយរយៈចុងក្រោយនេះ នាងពុំសូវមានភាពមមាញឹក ក្នុងការងារសិល្បៈ សម្ដែង ឬថតភាពយន្តនោះទេ ប៉ុន្តែគេសង្កេតឃើញនាង បែរជាមករវល់ច្រើននឹងការងាររបររកស៊ី គឺការបើកហាងលក់ផលិតផល ថែរក្សាសម្រស់ និងទំនិញមួយចំនួន។ យ៉ាងណាមិញ ការងារមនុស្សធម៌ ក៏មហាជនសង្កេតឃើញថា ហង្ស ម៉ារិនី មានសកម្មភាពមមាញឹក គួរឲ្យកត់សម្គាល់ផងដែរ៕

Loading...