មន្ត្រី​ជំនាញ​ចម្រុះ​ចុះ​អប់រំ​សិប្បកម្ម​បាយក្ដាំង​ពីរ​ កន្លែង​ក្នុង​ក្រុង​សិរីសោភ័ណ

11

បន្ទាយមានជ័យ ៖ ​សមត្ថកិច្ច​ជំនាញ​ចម្រុះ​ខេត្តបន្ទាយមានជ័យ ​កាលពី​ថ្ងៃទី​២៦ ខែកញ្ញា ​ម្សិល​ម៉ិ​ញ បាន​ចុះ​ត្រួតពិនិត្យ ​អប់រំ និង​ណែនាំ ​ឲ្យ​មានការ​បង្កើន​អនាម័យ​ឡើងវិញ​ និង​ដាក់​កាលបរិច្ឆេទ​ត្រឹមត្រូវ ​លើ​ផលិតផល​ឈ្មោះ “​បាយក្តាំង ពិសេស​” ចំនួន​ពីរ​កន្លែង ​នៅក្នុង​សង្កាត់​អូរ​អំបិល​ និង​ព្រះ​ពន្លា ​ក្រុង​សិរីសោភ័ណ​។

លោក ហុង លាង ប្រធានស្ដីទី​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​ មន្ត្រី​ចម្រុះ​ចុះ ទៅ​ត្រួតពិនិត្យ អប់រំ និង​ណែនាំ​នេះ មកពី​មាន​ព័ត៌មាន​ដែល​រាយការណ៍​ថា អ្នក​បរិភោគ​បាយ​ក្តាំង​មានការ ​ព្រួយបារម្ភ ​និង​សង្ស័យថា ​ផលិតផល​បាយ​ក្តាំង​ខាងលើ​មាន​បញ្ហា​អនាម័យ ​ការ​វេច​ខ្ចប់ គ្មាន​ដាក់​ប្រភព ​ ផលិត គ្មាន​ដាក់​កាលបរិច្ឆេទ​ផលិត ​និង​ហួស​កាលបរិច្ឆេទ ជាដើម​។

លោក​ បាន​បញ្ជាក់ថា មន្ត្រី​ជំនាញ​បាន​ណែនាំ​ដល់​សិប្បកម្ម​ទាំងបី​ ឲ្យ​កែលម្អ​ទីតាំង​ផលិត ​បង្កើន អនាម័យ ដាក់​ម៉ាក​យីហោ ​ទី​ផលិត​ កាលបរិច្ឆេទ​ក្នុង​ថង់​វេច​ខ្ចប់​ឲ្យ​បាន​ត្រឹមត្រូវ មុន​ពេល​នាំទៅ​លក់​ចែក ចាយ​នៅ​លើ​ទីផ្សារ​ក្នុង​ និង​ក្រៅ​ខេត្ត​។

លោក​បាន​អំពាវនាវ​ដល់​ម្ចាស់​សិប្បកម្ម​ដទៃទៀត​ចូលរួម​ចុះបញ្ជី​ពាណិជ​កម្ម ចុះ​បែបបទ​នីតិវិធី ច្បាប់ និង​ធ្វើ​កិច្ចសន្យា​ទទួលខុសត្រូវ​ជាដើម ដើម្បី​ធានា​ដល់​សុខុមាលភាព​អ្នកប្រើប្រាស់​៕

Loading...