សេត​វិមាន​អះ​អាង​ថា សហរដ្ឋ​អាមេរិក​មិន​បាន​ប្រកាស​សង្គ្រាម​ជាមួយ​កូរ៉េខាងជើង​នោះ​ទេ

22

អាមេរិក៖ រដ្ឋមន្ត្រី​ព័ត៌មាន​សេត​វិមានលោកស្រី សា​រ៉ា សាន់​ដឺ​ស៍ បាន​និយាយ​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា អត់​ទេ​អាមេរិក​មិន​បាន​ប្រកាសសង្គ្រាម​ជាមួយ​កូរ៉េខាងជើង​នោះ​ឡើយ​។ ​ប្រហែល​ជា​មាន​ការ​ភាន់​ច្រឡំ​ហើយ​នៅ​ក្នុង​ចំណោម​ប្រជាជន​កូរ៉េខាងជើង​។

​គួរ​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​លោក រី យ៉ុងហូ ​បាន​ចោទប្រកាន់​កាលពី​ថ្ងៃ​ចន្ទ​ថា លោក ដូ​ណា​ល់ ត្រាំ​ បាន​ប្រកាស​សង្គ្រាម​ជាមួយ​ប្រទេស​របស់​លោក តាមរយៈ​ការ​បង្ហោះ​សារ​លើ Twitter កាលពី​ចុង​សប្ដាហ៍​ថា កូរ៉េខាងជើង “​នឹង​នៅ​មិន​យូរ​នោះ​ទេ​”​។​ យោង​តាម​ការ​បក​ប្រែ​ជា​ផ្លូវ​ការណ៍​នៃ​អនុសាសន៍​របស់​លោក ​ប្រាប់​ដល់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​លោក រី បាន​និយាយ​ថា “​កាលពី​សប្ដាហ៍​មុន​លោក ​ត្រាំ បាន​អះ​អាង​ថា ការដឹកនាំ​របស់​យើង​នឹង​នៅ​មិន​បាន​យូរ​នោះ​ទេ​ ហើយ​បាន​ប្រកាស​សង្គ្រាម​ជាមួយ​ប្រទេស​របស់​ពួក​យើង​”​។

​សូម​បញ្ជាក់​ថា យោង​តាម​វែបសាយ​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា ​សហរដ្ឋអាមេរិក​ធ្លាប់​បាន​ប្រកាសសង្គ្រាម ​១១​លើក​ប៉ុណ្ណោះ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​។ ​៦​លើក​ក្នុងចំណោម​ការ​ប្រកាស​សង្គ្រាម​ទាំង​នោះ​ បាន​ធ្វើឡើង​នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២​។ ២​លើក​ក្នុង​សង្គ្រាម​លោក​លើក​ទី​១ ​បន្ទាប់​មក​ជាមួយ​ចក្រភព​អង់គ្លេស​នៅ​ឆ្នាំ​១៨១២ សង្គ្រាម​ជាមួយ​ម៉ិ​ក​ស៊ិ​ក​នៅ​ឆ្នាំ​១៨៤៦ ​និង​សង្គ្រាម​ជាមួយ​អេ​ស្ប៉ា​ញ​នៅ​ឆ្នាំ​១៨៩៨៕

Loading...