ក្មេងៗ​រ៉ូ​ហ៊ីង​យ៉ា​ជិត ​២៥​ម៉ឺន​នាក់​កំពុង​ប្រឈម​នឹង​កង្វះខាត​អាហារូបត្ថម្ភ​

24

បង់ក្លាដែស៖ ក្រុមការងារ​ជួយសង្គ្រោះ​សកលបាន​និយាយ​ថា កុមារ​ជិត​ ២៥​ម៉ឺន​នាក់​ក្នុង​ចំណោម​ជន​មូ​ស្លីម​រ៉ូ​ហ៊ីង​យ៉ានៅ​ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស ស្ថិត​នៅ​ក្នុង​ស្ថានភាព​ងាយ​រងគ្រោះថ្នាក់​ខ្លាំង​បំផុត ដោយ​ភាគច្រើន​នៃ​ពួកគេ​កំពុង​ប្រឈម​នឹង​កង្វះ​អាហារូបត្ថម្ភ​។

Loading...

​​លោក​ ជីនចា​ក្វេស ស៊ី​ម៉ុ​ន ​ប្រធាន​ទំនាក់ទំនង​របស់​អង្គការ​កុមារ​ពិភពលោក​ UNICEF នៅ​ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស​បាន​និយាយ​ថា ជិត ​៦០​ភាគរយ​នៃ​អ្នក​មកដល់​ថ្មី​នៅ​ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ាគឺជា​កុមារ​ ដែល​ភាគច្រើន​នៃ​ពួកគេ​ទទួលរង​ភាព​តក់ស្លុត​ផ្នែក​ស្មារតី ហើយ​ភាគច្រើន​នៃ​ពួកគេ​បាន​ព្រាត់​ប្រាស់​ពី​ក្រុម​គ្រួសារ និង​សាច់​ញាត់​ជិត​ស្និត​របស់​ពួកគេ​។​ ​អង្គការ​ជាច្រើន​ដូចជា​អង្គការ​វិធានការ​ប្រឆាំង​នឹង​ភាព​អត់​ឃ្លាន ​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ទីក្រុង​ Cox’s Bazar​ គឺជា​តំបន់​មួយ​ស្ថិត​នៅ​តាម​ព្រំដែន​ជាប់​នឹង​រដ្ឋ​រ៉ា​ឃី​ន ដើម្បី​ផ្ដល់​ជំនួយ​ដល់​ជនភៀសខ្លួន​នៅ​ក្នុង​ជំរំ​គូ​ទូ​ប៉ា​ឡុង​៕​

Loading...