តើអ្នកកើតជំងឺ​ទឹកនោម​ផ្អែម​ ​អ្នកធា​ត់ រស់​យូរ​ជាង ​អ្នក​ស្គម​! ពិតទេ?

6

យោងទៅតាម​សេចក្តីរាយការណ៍​មួយ​ពី Mail Online បានឲ្យដឹងថា អ្នកជំងឺ​ទឹកនោមផ្អែម​ដែល​ធាត់​ទំនងជា​មិន​ងាយ​ឆាប់​ស្លាប់​ជាង​អ្នកជំងឺ​ដែល​មាន​ទម្ងន់​ធម្មតា ឬ​ស្គមៗ​ទេ​។​

​តាម​ការសិក្សា​ថ្មី​មួយ​ដែល​ធ្វើ​ទៅលើ​មនុស្ស​ចាស់​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​ចំនួន ១០០០០​នាក់​ជា​ជនជាតិ​អង់គ្លេស រយៈពេល​១០​ឆ្នាំ ដោយ​គេ​បាន​វាយ​ពិនិត្យ​ទៅលើ​BMI និង​ការប្រឈមមុខ​នឹង​ជំងឺ​បេះដូង​សរសៃឈាម ដូចជា ជំងឺ​គាំងបេះដូង ដាច់​សរសៃឈាម​ខួរក្បាល បាន​រកឃើញថា អ្នក​ដែល​ធាត់​មាន​ការថយចុះ​នូវ​ការស្លាប់​ច្រើន​ជាង​អ្នក​ដែលមាន BMI ធម្មតា​រហូតដល់ ១៣​ភាគរយ​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ គេ​បាន​រកឃើញ​ទៀតថា អ្នក​ដែល​ធា​ត់ ឬ​ធាត់​ជ្រុល​មានការ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​បេះដូង​សរសៃឈាម ហើយ​ក៏​ត្រូវការ​សម្រាក​ក្នុង​មន្ទីរពេទ្យ​ច្រើន​ដែរ​។

ការយកចិត្តទុកដាក់​ដ៏​ល្អ​មួយ​ត្រូវតែ​ធ្វើ​មុន​ពេល​ឈានដល់​ការ​ធ្វើ​សេចក្តីសន្និដ្ឋាន​ថា ការ​ធាត់​អាចជា​រឿង​ល្អ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​។ ដូច​បាន​ឃើញ​ក្នុង​ការសិក្សា​នេះ​ស្រាប់​ថា ការ​ដែល​ធាត់ ឬ​ធាត់​ជ្រុល​អាច​បង្កើន​ការ​ប្រឈម​នឹង​ផលវិបាក​ជំងឺ​ទឹកនោម​ផ្អែម​ច្រើន ដែល​អាច​ប៉ះពាល់​ដល់​គុណភាព​នៃ​ជិវិត​រស់នៅ​ទោះបីជា​វា​មិន​ស្លាប់​ក៏ដោយ​។

ការស្រាវជ្រាវ​ក៏​អាច​មាន​ឥទ្ធិពល​ពី​កត្តា​ផ្សេងៗ​ទៀត​ជាច្រើន​ដែរ ជាពិសេស​ភាព​ល្អ​នៃ​ការគ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម​តែ​ម្តង​។ ដូច្នេះ​រឿង​នេះ​ទាល់តែ​មាន​ការសិក្សា​ស្វែង​យល់​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​ចំពោះ​យន្តកា​រណ៍​ជីវសាស្ត្រ​៕

Loading...