វីដេអូខ្លីៗ នៃការស៊ុតបញ្ចូលទីរបស់ Kane ស៊ុត៣គ្រាប់ឲ្យ Spur ឈ្នះ APOEL ខណៈ Ronaldo ស៊ុត២គ្រាប់ ជួយ Real ស្គាល់រសជាតិឈ្នះនៅដី Dortmund យប់មិញ

16

បរទេស៖ ក្រុមការពារតំណែងជើងឯក Real Madrid បានយកឈ្នះក្រុមម្ចាស់ផ្ទះ Borussia Dortmund ក្នុងទឹកដីអាល្លឺម៉ង់ជាលើកដំបូង ដោយលទ្ធផល ៣-១ កាលពីយប់មិញ ក្នុងវគ្គសន្សំពិន្ទុពូល H ពានរង្វាន់ UEFA Champions League ។
៣គ្រាប់របស់ក្រុមជើងឯក១២សម័យនេះ រកបានដោយខែ្សប្រយុទ្ធស្លាប Gareth Bale នៅនាទី១៨ ខណៈ២គ្រាប់ទៀត រកបានដោយតារាឆ្នើម Cristiano Ronaldo ទាំង២ ពោលគឺក្នុងនាទី៥០ និង ៧៩។
ដោយឡែកមួយគ្រាប់សងវិញរបស់ក្រុមម្ចាស់ផ្ទះ រកបានដោយខែ្សប្រយុទ្ធ Pierre-Emerick Aubameyang ក្នុងនាទី៥៤ ធើ្វឲ្យចប់ការប្រកួត ក្រុមយក្សមកពីអេស្ប៉ាញ Real Madrid យកឈ្នះក្រុមយក្សមកពីអាល្លឺម៉ង់ Borussia Dortmund ដោយលទ្ធផល ៣-១។  
ដោយឡែកមួយគូទៀតក្នុងពូល H ដូចគ្នា គឺក្រុមខ្លាំងមកពីអង់គ្លេស Tottenham Hotspur បានទៅលត់ក្រុមម្ចាស់ផ្ទះ APOEL ដោយលទ្ធផល ៣-០។ ៣គ្រាប់ របស់ Spur រកបានដោយខែ្សប្រយុទ្ធ Harry Kane ទាំង៣គ្រាប់ គឺរកបានក្នុងនាទី ៣៩, ៦២ និង ៦៧។
ជ័យជម្នះសម្រាប់ Real និង Spur កាលពីយប់មិញ ក្នុងពូល H ធើ្វឲ្យក្រុមទាំង២ មាន៦ពិន្ទុស្មើគ្នា និងមានគ្រាប់បាល់ចំណេញ៥គ្រាប់ សើ្មគ្នាផងដែរ ក្រោយឆ្លងកាត់២ប្រកួតកន្លងមកនេះ៕  

 

Loading...