ជន​ស៊ីវិល​ ៦​នាក់​ស្លាប់ ​និង​ជាង​ ៣០​នាក់​រង​របួស​ក្នុង​ការ​បាញ់​គ្រាប់​ផ្លោង​កាំភ្លើង​ធំ​នៅ​តាម​ព្រំដែន​ជម្លោះ​រវាង​ប៉ា​គីស្ថាន​ និង​ឥណ្ឌា

11

ឥណ្ឌា៖ ជន​ស៊ីវិល​ចំនួន ​៦​នាក់​បាន​បាត់​បង់ជីវិត​ និង​ជាង​ ៣០​នាក់​ផ្សេងទៀត​បាន​រង​របួស​ ក្នុង​ការ​បាញ់​គ្រាប់​ផ្លោង​កាំភ្លើង​ធំ​នៅ​តាម​ព្រំដែន​ជម្លោះ​រវាង​ប្រទេស​ប៉ា​គី​ស្ថាន ​និង​ឥណ្ឌា​។
​មន្ត្រី​យោធា​ឥណ្ឌា​នៅ​តំបន់​កើតហេតុ​ Jammu ​បាន​ឲ្យ​ដឹង​ថា កងកម្លាំង​យោធា​ប៉ា​គី​ស្ថាន​គឺជា​អ្នក​រំលោភបំពាន​ទាំងស្រុង​លើ​បទ​ឈប់​បាញ់​រវាង​ប្រទេស​ទាំងពីរ​។​ សូម​បញ្ជាក់​ជូន​ថា​កងកម្លាំង​យោធា​របស់​ប្រទេស​ឥណ្ឌា ​និង​ប៉ា​គី​ស្ថានតែង​តែ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​ជា​ញឹកញាប់​នៅ​តំបន់ Kashmir ជាទី​ដែល​ប្រទេស​ទាំងពីរ​ប្រទាញ​ប្រទង់​គ្នា​យក​ជា​កម្មសិទ្ធិ​។​ ទាហាន​​ប៉ា​គី​ស្ថាន​ដែល​រង​របួស​ និង​សម្រាក​នៅ​មន្ទីរពេទ្យ​លោក​ Mehmoon Ahmed បាន​ឲ្យ​ដឹង​ថា កងទ័ព​ឥណ្ឌា​បាន​រំលោភ​បំពាន​ជា​ញឹកញាប់​លើ​បទ​ឈប់​បាញ់ ​និង​ព្យាយាម​លេប​យក​ទឹកដី​​ប៉ា​គី​ស្ថាន​៕

Loading...