កីឡាករ​ប្រដាល់​អាមេរិក​ Andre Ward ប្រកាស​ចូលនិវត្តន៍​ត្រឹម​វ័យ ៣៣​ឆ្នាំ​

15

ប្រដាល់៖ ​កីឡាករ​ប្រដាល់​អាមេរិក Andre Ward បាន​ប្រកាស​ចូលនិវត្តន៍​ពី​កីឡាប្រដាល់​ត្រឹម​វ័យ ៣៣​ឆ្នាំ​ប៉ុណ្ណោះ​ ជាមួយ​នឹង​ពាក្យ​ថា​មិនដែល​ចាញ់​នៅ​លើ​សង្វៀន​។​​ការ​សំរេច​ចិត្ត​របស់ Andre Ward ធ្វើឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​ម៉ិ​ញ​ដោយ​និយាយ​ថា គេ​លែង​មាន​អារម្មណ៍ ចង់​ប្រកួត​ទៀតហើយ បូករួម​ទាំង​កាយ​សប្ប​ទា​មិន​រឹងមាំ​​គ្រប់គ្រាន់​។ ​Andre Ward មាន​បទពិសោធន៍​ប្រកួត​លើ​សង្វៀន ៣២​ប្រកួត​ឈ្នះ​ទាំងអស់ និង ១៦​លើក​ផ្ដួល​គូប្រកួត​លើសង្វៀន​។ ​កីឡាករ​វ័យ ៣៣​ឆ្នាំ​រូប​នេះ​ធ្លាប់​កាន់​កាប់​ខ្សែ​ក្រវ៉ាត់ Super-middleweight តែ​ឡើង​ទំងន់​ប្រកួត Light-Heavyweight គ្រប់គ្រង​ខ្សែ​ក្រវ៉ាត់ WBA, IBF និង WBO នៅ​ឆ្នាំ២០១៦​។ ​គេ​ធ្លាប់​ឈ្នះ​មេដាយ​មាស​អូឡាំពិក​ទីក្រុង​អា​តែ​ន​ប្រទេស​ក្រិ​ក​ឆ្នាំ​២០០៤ និង WBA super middleweight នៅ​ឆ្នាំ២០០៩ ក្រោយ​ឈ្នះ​កីឡាករ Mikkel Kessler៕

Loading...