គ្រូ​បង្វឹក​ក្លឹប AT Madrid លោក Diego Simeone​ និយាយ​មុន​ការប្រកួត​ដំបូង​ក្នុង​ពូ​ល C ជាមួយ AS Roma រាត្រី​នេះ​

22

បាល់ទាត់៖ នៅ​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​ម្សិល​ម៉ិ​ញ​នេះ​គ្រូ​បង្វឹក​ក្លឹប Atletico Madrid លោក Diego Simeone​ បាន​ដឹកនាំ​កូន​ក្រុម​របស់​ខ្លួន​ធ្វើការ​ហ្វឹកហាត់ ​ដើម្បី​ត្រៀម​ជួប​ជាមួយ​ក្រុម AS Roma របស់​អ៊ីតាលី​នា​រាត្រី​ថ្ងៃ​អង្គារ​នេះ។​​នេះ​ជា​ការ​ប្រកួត​ដំបូង​ក្នុង​ពូ​ល C នៃ​ក្រប​ខណ្ឌ UEFA Champions League រដូវ​កាល 2017/2018 ខណៈ​ក្រុម Atletico Madrid និង​ត្រូវ​ធ្វើដំណើរ​ទៅកាន់​ទឹកដី​អ៊ីតាលី​។​ ​ក្រោយពី​បាន​ដឹកនាំ​កូន​ក្រុម​ហ្វឹក​ហាត់​រួចហើយ ​គ្រូ​បង្វឹក​ដែល​ទើបបាន​ចុះហត្ថលេខា​បន្ត​ការងារ​នៅ​អេ​ស្ប៉ា​ញ​ជាមួយ AT Madrid 2ឆ្នាំ​ទៀត​នេះ​បាន​លើក​ឡើង​ថា យើង​បំភ្លេច​អ្វីៗ​ទាំងអស់​ដើម្បី​ចាប់ផ្ដើម​រដូវ​កាល​ថ្មី​នៅ​ទី​នេះ ភាព​សោកសៅ​សោកសង្រេង​បាន​រលាយ​ទៅ​ហើយ មានតែ​ការ​ចាប់ផ្ដើម​ថ្មី​តែប៉ុណ្ណោះដើម្បី​ឆ្ពោះ​ទៅ​រក​ឧត្ដមភាព​ក្លឹប។

Loading...

​​រំលឹក​ដែរ​ថា​ សម្រាប់​លោក Simeone ​ដែល​ធ្លាប់​ជា​អតិ​ត​កីឡាករ​អា​ហ្ស​ង់​ទិន​រូប​នេះ ​បាន​ក្លាយ​ជា​គ្រូ​បង្វឹក​ក្លឹប AT Madrid ៧​រដូវ​កាល​ជាប់ៗ​គ្នា និង​ស្ថិត​ជា​តំណែង​គ្រូ​ដឹក​នាំ​បាន​យូរ​ជាងគេ​នៅ​លី​ហ្គ​កំពូល​អេ​ស្ប៉ា​ញ​បច្ចុប្បន្ន​ផង​ដែរ​។​ ​គួរ​បញ្ជាក់​ថា​ ក្លឹប AT Madrid បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ចំនួន 2លើក​ក្នុង​រយៈពេល ៣​រដូវ​កាល​ប៉ុន្តែ​សុទ្ធសឹងតែ​ចាញ់​ក្រោម​ថ្វីដៃ​ក្រុម Real Madrid រហូត៕

Loading...