បញ្ហា​សុខភាព ៥ យ៉ាង ដែល​បុរស គួរ​ដឹង

29

សម្រាប់​បុរស បញ្ហា​សុខភាព ៥ យ៉ាង ជា​រោគសញ្ញា ដែល​អ្នក​គួរតែ​អើពើ​ចំពោះ​វា​។ នោះ​គឺ ១-​ដុំ​មួយ​នៅលើ​ពងស្វាស ២-​ប្រជ្រុយ ៣-​មាន​អារម្មណ៍​ថា​បាក់​ទឹកចិត្ត ៤-​ពិបាក​នោម និង ៥-​ងាប់​លិង្គ​។​
១-​ដុំ​មួយ​នៅលើ​ពងស្វាស​៖
​មហារីក​ពងស្វាស គឺជា​ជំងឺមហារីក​មួយ​ប្រភេទ ដែល​ច្រើនតែ​កើតមាន​ជា​ញឹកញាប់​លើ​មនុស្ស​ប្រុស​វ័យ ២០ ទៅ ៣៥​ឆ្នាំ​។ ការពិនិត្យ​លើ​រោគសញ្ញា​ដោយ​ខ្លួនឯង ត្រូវបាន​ណែនាំ​អោយធ្វើជា​ទៀងទាត់​។​
​ប្រសិនបើ​អ្នក​សម្គាល់​ឃើញ​មាន​ដុំ​អ្វីមួយ ឬអ្វី​មិនធម្មតា​នៅក្នុង​ពងស្វាស​របស់​អ្នក ដំបូង​ចូរ​ទៅ​ជួប​គ្រូពេទ្យ​សិន​ទៅ​។ ដុំ​សាច់​របស់​ពងស្វាស​ភាគ​ច្រើន​មិនមែនជា​ជំងឺមហារីក​ទេ ប៉ុន្តែ​វា​គឺជា​រឿង​សំខាន់​មួយ ដែល​ត្រូវ​ពិនិត្យ​រកមើល​ភាពមិនធម្មតា​។ នេះ​ដោយសារតែ​ការព្យាបាល​ជំងឺមហារីក​ពងស្វាស​ច្រើនតែ​ទទួលបាន​ជោគជ័យ​ច្រើន ប្រសិនបើ​ជំងឺ​នេះ ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ដឹង​ទាន់ពេលវេលា​។​
២-​ប្រជ្រុយ​៖
​ចូរ​ពិនិត្យមើល​ប្រជ្រុយ​ទាំងអស់​របស់​អ្នក អោយបាន​ទៀងទាត់ និង​យល់ដឹង​អំពី​ការប្រែប្រួល​ទាំងឡាយ ដូចជា ពណ៌ ឬ​រូបរាង ឬ​ចាប់ផ្តើម​ហូរឈាម​។ ការប្រែប្រួល​ភាគច្រើន មិនមាន​បង្ក​ជា​គ្រោះថ្នាក់​អ្វី​ទេ ហើយ​ច្រើនតែ​បណ្តាលមកពី​កោសិការ​ពណ៌​ក្នុង​ស្បែក ដែល​មិនមែនជា​មហារីក​កើនឡើង​ច្រើន​។​
​ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ប្រសិនបើ​ប្រជ្រុយ​ណាមួយ​មើលទៅ​មិនធម្មតា ឬ​ទៅជា​រមាស់​។ ក្រោយមក វា​អាច​ត្រូវបាន​ពិនិត្យ​បន្ថែម និង​កាត់ចោល​ប្រសិនបើ​ករណី​ចាំបាច់​។​
​ដើម្បី​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ស្បែក ចូរ​ជៀសវាង​នូវ​ការប៉ះពាល់​ពន្លឺព្រះអាទិត្យ​នៅ ម៉ោង ១១ ថ្ងៃ​ព្រឹក ដល់​ម៉ោង ៣ រសៀល​។ ចូរ​ប្រើ​សម្លៀកបំពាក់​គ្របពីលើ​កន្លែង ដែល​អាច​ប៉ះពាល់​ពន្លឺព្រះអាទិត្យ​បាន ឬ​ក្រែ​ម​លាប​ការពារ​ពន្លឺព្រះអាទិត្យ អោយបាន​យ៉ាងហោចណាស់ ១៥​ដង​នៅពេល​អ្នក​ប៉ះ​ពន្លឺព្រះអាទិត្យ​។​
៣-​មាន​អារម្មណ៍​ថា បាក់​ទឹកចិត្ត​៖
​ប្រសិនបើ​អ្នកមាន​បញ្ហា​បាក់​ទឹកចិត្ត អ្នក​ប្រហែលជា​លែងមាន​ចំណាប់អារម្មណ៍​លើ​អ្វីៗ ដែល​អ្នក​ធ្លាប់​ពេញចិត្ត​ពីមុន​ទៀត​ទេ​។ ប្រសិនបើ​អ្នក​កំពុង​តែមាន​អារម្មណ៍​ថា ពិបាកចិត្ត​ខ្លាំង ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទៅ​។​
៤-​ពិបាក​នោម​៖
​នៅពេលដែល​ក្រពេញ​ប្រូ​ស្តា​តរីក​ធំ វា​អាច​ទៅ​សង្កត់​លើ​បំពង់​សម្រាប់​បញ្ចេញ​ទឹកនោម​ពី​ផ្លោក​នោម​។ ករណីនេះ អាចធ្វើអោយ​វា​មាន​ពិបាក​ក្នុងការ​នោម ដែល​អាចជា​សញ្ញា​មួយ​នៃ​ជំងឺ​ក្រពេញ​ប្រូ​ស្តា​ត​រួមទាំង ជំងឺមហារីក​ផងដែរ​។​
​មហារីក​ក្រពេញ​ប្រូ​ស្តា​ត គឺជា​ជំងឺមហារីក​មួយ ដែល​ច្រើនតែ​កើតមាន​ជា​ញឹកញាប់​លើ​មនុស្ស​ប្រុស​។ ជា​រៀងរាល់ឆ្នាំ មាន​មនុស្ស​ប្រុស​ច្រើនជាង ៣០០០០ នាក់ ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ដឹងថា មាន​ជំងឺ​នេះ​។
​រោគសញ្ញា​ផ្សេងៗ​ទៀត មានដូចជា ឈឺ ឬ​ក្រហាយ​ពេល​នោម និង​ចេះតែ​ភ្ញាក់ពីដេក​នៅពេល​យប់​ដើម្បី​នោម​។ ប្រសិនបើ​អ្នកមាន​រោគសញ្ញា​ទាំងនេះ ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។​
៥-​ងាប់​លិង្គ​៖
​បុរស​ភាគច្រើន មាន​បញ្ហា​ក្នុងការ​ធ្វើអោយ​លិង្គ​ឡើង​រឹង​លើ​ចំណុច​មួយចំនួន​។ ចូរ​ទៅ​ពិគ្រោះ​ជាមួយ គ្រូពេទ្យ ប្រសិនបើ​ការឡើង​រឹង​នៃ​លិង្គ​របស់​អ្នកមាន​បញ្ហា​អស់​ជាច្រើន​សប្តាហ៍​ទៅហើយ​។​
​ជាទូទៅ ការផ្លាស់ប្តូរ​របៀបរ​ស់​នៅ ដូចជា ការ​សម្រក​ទម្ងន់ និង​ការហាត់​ប្រាណ អាច​ដោះស្រាយ​បញ្ហា​បាន​។ បុរស​មួយចំនួន​ប្រហែលជា​ត្រូ​ការប្រើ​ថ្នាំ ដូចជា Sildenafil (​ដែល​គេ​ស្គាល់​ថា Viagra)​។​
​គ្រូពេទ្យ​ទំនងជា​ត្រូវ​វាយតម្លៃ​ទៅលើ​សុខភាព​ទូទៅ​របស់​អ្នក ព្រោះ​បញ្ហា​ងាប់​លិង្គ​របស់​បុរស អាចជា​សញ្ញា​មួយ​នៃ​ជំងឺ​ដ៏​ធ្ងន់ធ្ងរ​ច្រើនជាង ដូចជា ជំងឺ​បេះដូង ទឹកនោមផ្អែម ឬ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​៕​

Loading...