Samsung Galaxy S8 និង S8+ អាចនឹង​មាន​ពណ៌​ផ្កាឈូក​ថ្មី ដែល​ជា​ពណ៌​សម្រាប់​សុភាព​នារី

17

ក្រុមហ៊ុន Samsung បានធ្វើការសម្ពោធ​ជា​ផ្លូវការ Galaxy S8 & S8+ ​កាល​ពី ខែមេសា ឆ្នាំ 2017 កន្លង​​ទៅ​​នេះ ដែល​​បាន​ទ​ទួល​​ការ​​ចាប់​អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ផងដែរ។ ទូរស័ព្ទ Galaxy S8 & S8+ ត្រូវបានផលិតឡើង ជាមួយនឹងពណ៌ជាច្រើនជម្រើស ដូចជា ពណ៌ខ្មៅ ពណ៌មាស ពណ៌ប្រាក់ ពណ៌ប្រផេះ បែកស្វាយ និងពណ៌ដែលចេញចុងក្រោយគេ មួយទៀតគឺ ពណ៌ខៀវ ហើយ​ជម្រើស​នៃ​ព​ណ៌ថ្មីទាំងអស់នេះ  បានផ្តល់នូវអារម្មណ៍ប្លែក សម្រាប់អ្នកចង់បានពណ៌ តាមចំណង់​ចំណូល​ចិត្ត​រៀងៗ​ខ្លួន។

1

Loading...

ហើយមកដល់ពេលនេះដែរ ប្រភពពត៌មានមួយបានបង្ហាញថា ក្រុមហ៊ុន នឹងបញ្ចេញនូវពណ៌ថ្មីមួយទៀត សម្រាប់អ្នកដែលស្រលាញ់ពណ៌ ផ្កាឈូក ដែលពណ៌នេះ អាចនិយាយបានថា ជាពណ៌ដែលសុភាពនារី​ចូលចិត្តជាងគេ។ លោក Roland Quandt ដែលជាអ្នកវិភាគម្នាក់បាននិយាយថា ពណ៌ថ្មីនេះអាចនឹង​ចាប់​ផ្តើមលក់ នៅលើទឹកដីអាមេរិចនាពេលឆាប់ៗខាងមុខនេះ។

2 Cover

ពណ៌ផ្កាឈូកនេះ វាមានភាពស្រាល មិនដិតខ្លាំងឡើយ ហើយដោយសារ តែតួខ្លួនផ្នែក​ខាង​ក្រោយ​របស់​ស្មាត​ហ្វូន​នេះ ក្រាលដោយកញ្ចក់ រលោង ហេតុដូច្នេះហើយ នៅពេលដែលវាឆ្លុះជាមួយពន្លឺទៅ គឺស្អាត​មែន​ទែន ជាពិសេសសម្រាប់សុភាពនារី បើបានកាន់ស្មាតហ្វូនពណ៌នេះនៅក្នុងដៃ រឹតតែ​មើល​ទៅ​សាម​សម​តែម្តង។ ចុះអ្នកទាំងអស់គ្នា យល់យ៉ាងណាដែរសម្រាប់ពណ៌ផ្កាឈូកនេះ?

Loading...